រឿង​​ កុលាបប៉ៃលិន

សង្ខេបរឿង​

នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុក ស្វាយប៉ោ ខេត្តបាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយ ឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយបទថា "អត្តាហិ អត្តនោ នាថោ"។ ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជា កម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាតហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បាន លោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូង។ តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬ ទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រ គ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុងខ្ទមរបស់ខ្លួន។ សំឡេង ចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏ បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នា ជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាល រាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន។ លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វ បានជួយរវៃឡានម្ចាស់របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំ ច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្រ ជំនួសតាសុន។ ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រាក ដើរតាមក្រោយឃុននារីទៅផ្សារទិញឥវ៉ាន់...។ ទិញឥវ៉ាន់សព្វគ្រប់អស់ ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏ត្រឡប់មកទទួលរតនសម្បត្តិ និងលោក បាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់ពាក់កណ្តាលផ្លូវឡាន ក៏ខូចបណ្ដាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះ ម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។ ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នា រហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមក ប្លន់។ ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្ដាលឲ្យ ពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមាន ការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឺពីគ្រ ពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះ ស្បើយវិញ។ ចាប់តាំងពីថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នា ហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិតឆ្មើងឆ្មៃរបស់ឃុននារីក៏សាបសូន្យ ក្នុងគ្រានោះដែរ។ ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែង តាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជា កម្មករទៀតហើយ។ ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិ ដើម្បីសុំទិញត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំ ថៅកែថ្មីនេះទៅមើលអណ្តូងជីកត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោក បាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់ នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់វាយលោកបាឡត់ដួល...។ លោក រតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបាន ព្រមានឈប់ឲ្យមកជាន់ទីនេះទៀត។ ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺ សំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅ ចិត្រឡើងឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាង យូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយ ចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។ ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺ សំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅ ចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរ ទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយ ចាប់យកឃុននារីក៏ត្រូវចៅចិត្រសម្លាប់បានទៀត។ គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាង ខ្លាំង ម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រ ទៅលើឃុននារី លោកហ្លួងរតនៈក៏រៀបចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមី ភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយសុខ ក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។

ត្រឡប់​ទៅវិញ